ទម្លាប់អាក្រក់ទាំង ១២ ចំណុច របស់អាណាព្យាបាល ដែលអ្នកគួរតែដល់ពេលកែប្រែហើយ

នៅក្នុងជីវភាពរស់នៅ រាល់សម្ដី និងទង្វើរបស់ឳពុកម្តាយសុទ្ធតែមានឥទ្ធពលយ៉ាងខ្លាំងដល់កូនៗ ទម្លាប់របស់អ្នកទាំងអស់គ្នា គឺងាយនឹងឱ្យកូនៗយកតម្រាប់តាមណាស់។ នៅក្នុងនោះ ក៏មានទម្លាប់អាក្រក់ជាច្រើន ដែលបាននាំឱ្យកូនៗមានទម្លាប់អាក្រក់តាមឪពុកម្ដាយដោយមិនដឹងខ្លួន។ ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង១២ ដែលឱ្យកូនៗងាយយកតម្រាប់តាម សូមក្រើនរំឭកដល់អាណាព្យាបាលដើម្បីចូលរួមកែតម្រូវទាំងអស់គ្នា។ ១. ចំពោះខ្លួនឯងមានភាពសន្សំសំចៃ តែចំពោះកូនវិញបែរជាចាយខ្ជះខ្ជាយ ផលវិបាក ៖ ឪពុកម្តាយតែងយល់ថា នេះគឺជាការស្រលាញ់កូន តែនេះបែរជាបណ្តាលឱ្យកូនចូលចិត្តភាពស៊ីវិល័យ មិនចេះស្តាយស្រណោះ មិនចេះលះបង់ គ្មានគំនិតចាត់ចែងប្រាក់កាក់ឱ្យបានល្អ។ កែប្រែ ៖ ស្រលាញ់កូនមិនមែនចេះតែទិញរបស់ថ្លៃៗឱ្យពួកគេនោះទេ គឺទិញរបស់ដែលសក្តិសមសម្រាប់ពួកគេ។ បង្រៀនកូនៗឱ្យយល់ពីហេតុផលចេះគ្រប់គ្រងការចាយរាយ និងចេះសន្សំសំចៃ ទើបជាកាដូរដ៏ល្អជូនដល់ពួកគេ។ ២. គ្មានសុជីវធម៌ ផលវិបាក ៖ ទោះជាចំពោះការប្រាស្រ័យទាក់ទងគ្នា ឬក៏នៅក្នុងការសិក្សា ឬការធ្វើការក៏ដោយ  ការដែលគ្មានសុជីវធម៌សុទ្ធតែអាចក្លាយទៅឧបសគ្គនាថ្ងៃអនាគតសម្រាប់ពួកគេ។ កែប្រែ ៖ ពិនិត្យពិចៃរាល់សម្ដីសម្ដៅ និងទង្វើរបស់ខ្លួន ធ្វើជាមនុស្សដែលចេះដឹង មានសុជីវធម៌។ សម្ដី និងកាយវិកាយ ផ្នែកទាំង២នេះគឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ៣. នាំកូនឱ្យលេងហ្គេម និងមើលកម្មវិធីរបស់មនុស្សពេញវ័យ ផលវិបាក ៖ មានកម្មវិធីសម្រាប់មនុស្សពេញវ័យជាច្រើនដែលមិនសក្តិសមនឹងកូនៗឡើយ ព្រោះវាងាយនឹងឱ្យកូនកើតមាននូវការយល់ខុស ហើយការមើលទូរទស្សន៍រយៈពេលយូរក៏គ្មានផលល្អចំពោះការលូតលាស់ផ្នែកបញ្ញារបស់កូនៗដែរ។ … Continue reading ទម្លាប់អាក្រក់ទាំង ១២ ចំណុច របស់អាណាព្យាបាល ដែលអ្នកគួរតែដល់ពេលកែប្រែហើយ